ដោយ អ៊ឹង ចំរើន Thmey Thmey (អត្ថបទដើម៖ ចុចនៅលើនេះ)
កំណត់ត្រាដ៏កម្រមួយ បានបង្ហាញឲ្យដឹងថា កម្ពុជា ធ្លាប់មានប្រវត្តិឈ្នះក្លិប AIK
Fotboll នៃក្របខណ្ឌកំពូលស៊ុយអែត Allsvenskan ក្នុងលទ្ធផល ២-១ នាជំនួបមិត្តភាពមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៥៤ ។
មិនមានឯកសារលំអិតណាមួយបញ្ជាក់ថា គូប្រជែងរបស់ក្លិបស៊ុតអែតនាពេលនោះ គឺជាឈុតជម្រើសជាតិឬយ៉ាងណានោះឡើយ ដោយ តារាងកំណត់ត្រារបស់ក្លិប AIK ដែលសារព័ត៌មានថ្មីៗបកប្រែក្រៅផ្លូវការ បានបញ្ជាក់ថា គឺជាក្រុមកីឡាករចម្រុះរបស់កម្ពុជាដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ។
ឆ្នាំ១៩៥៤ គឺជាឆ្នាំដែលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បញ្ជូលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាសមាជិក។ បើតាម FIFA ការផ្តួចផ្តើមឲ្យសហព័ន្ធកីឡាបាល់ទាត់នៅកម្ពុជា គឺចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៣៣ មកម្ល៉េះ ពោលគឺក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុន្នីវង្ស ប៉ុន្តែមិនមានឯកសារណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ។
កាលពីចុងឆ្នាំ១៩៥៤ ពោលគឺបន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ៤ក្នុងក្របខណ្ឌ Allsvenskan ក្លិប AIK Fotboll ក្រោមការដឹកនាំរបស់លោក Per Kaufeldt បានធ្វើដំណើរមកប្រកួតមិត្តភាពនៅទ្វីបអាស៊ី ដោយបានលេង៣ប្រកួតនៅហុងកុង ៤ប្រកួតនៅហ្វីលីពីន ៣ប្រកួតនៅវៀតណាម ១ប្រកួតនៅកម្ពុជា និង៣ប្រកួតនៅឥណ្ឌា។ ក្នុងចំណោមការប្រកួតរយៈពេល២ខែនៅអាស៊ី ក្លិប AIK ចាញ់តែពីរលើកគត់ គឺក្នុងជំនួបជាមួយក្លិប Hong Kong FC, និងក្រុមកម្ពុជា។ បីថ្ងៃមុនប៉ះក្រុមកម្ពុជា ពួកគេបានបំបាក់ជម្រើសជាតិវៀតណាម ៧-២ ។
ក្រោយការចាកចេញពីកម្ពុជា ក្លិប AIK បានយកឈ្នះការប្រកួតមិត្តភាពទាំងបីលើកនៅឥណ្ឌា មុនពេលពួកគេទៅបំបាក់ក្លិបយក្ស FC Barcelona នាការប្រកួតមិត្តភាពមួយទៀតកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៥៥ ។
AIK Fotboll (ឈ្មោះពេញ Allmanna Idrottsklubben) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៨៩១ ដោយបច្ចុប្បន្នមានកីឡដ្ឋានឈ្មោះ Friends Arena ដោយមានមូលដ្ឋាននៅក្រុង Solna រាជធានី Stockholm ប្រទេសស៊ុយអែត។
AIK មានប្រវត្តិឈ្នះពាន Swedish Champions ១១លើក ជើងឯកលីកកំពូល Allsvenskan ៥លើក និងពានរង្វាន់ជាច្រើនទៀត។ ក្លិបមួយនេះ ក៏ធ្លាប់បង្ហាញខ្លួននៅក្របខណ្ឌអឺរ៉ុបផងដែរ ពោលគឺ Champions League និង Europa League។
ក្រោមការដឹកនាំរបស់លោក Andreas Alm គ្រូបង្វឹកស៊ុយអែតអាយុ៤១ឆ្នាំ ក្លិប AIK មានឈ្មោះលេងក្នុងវគ្គជម្រុះជុំទីមួយនៃក្របខណ្ឌ Europa League រដូវកាល២០១៥-១៦ បន្ទាប់ពីបានបញ្ចប់ចំណាត់ថ្នាក់លេខបីនៃក្របខណ្ឌ Allsvenskan កាលពីរដូវកាលឆ្នាំ២០១៤ -១៥ ៕
កំណត់ត្រាដ៏កម្រមួយ បានបង្ហាញឲ្យដឹងថា កម្ពុជា ធ្លាប់មានប្រវត្តិឈ្នះក្លិប AIK
![]() |
| តារាងកំណត់ត្រារបស់ក្លិប AIK |